អង្គការអភិវឌ្ឍន៍សំលេងសហគមន៍គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ក្នុងបំណងចែករំលែកធនធាន គំនិត ចំណេះជំនាញនិងបច្ចេកវិទ្យាដែលអាចធ្វើឱ្យទស្សនៈរបស់សហគមន៍មូលដ្ឋាននិងសមាជិកសហមមន៍ជនជាតិដើមភាគតិចត្រូវបានលឺតាមរយៈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយសហគមន៍ និងគំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាននៅប្រទេសកម្ពុជា ។
ផែនការយុទ្ធសាស្ត្រទី ៤ ឆ្នាំ ២០១៩ ដល់ ២០២៣ ត្រូវបានបញ្ចប់ ហើយមានតម្រូវការខ្លាំងក្នុងការកសាងផែនការយុទ្ធសាស្រ្តទី ៥ ថ្មីពីឆ្នាំ ២០២៤ ដល់ ២០២៨ ដោយមើលឃើញនិន្នាការថ្មីនៃការអភិវឌ្ឍន៍ជាតិ តំបន់ និងសកលលោក។ ដោយផ្អែកលើភាពជោគជ័យ និងការអនុវត្តល្អបំផុតនៅក្នុងផែនការយុទ្ធសាស្រ្តកន្លងមក ផែនការនាពេលខាងមុខនេះនឹងស៊ីជម្រៅទៅក្នុងវិធីសាស្រ្តថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដែលធានាគុណភាពនៃសេវាកម្ម និងនិរន្តរភាពរបស់អង្គការ។
នៅក្នុងកម្រិតសហគមន៍មូលដ្ឋាន អង្គការអភិវឌ្ឍន៍សំលេងសហគមន៍នឹងធ្វើការងារកាន់តែស៊ីជម្រៅទៅលើមុខរបរសហគមន៍ និងគំរូអភិវឌ្ឍន៍ដែលដឹកនាំដោយសហគមន៍ផ្ទាល់ និងក្លាយជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបានរួមចំណែកក្នុងការអភិវឌ្ឍនរបស់រាជរដ្ឋាភិបាល ។
កន្លងមកអង្គកាអភិវឌ្ឍន៍សំលេងសហគមន៍ បាននិងកំពុងធ្វើការដើម្បីគាំទ្រដល់ការពង្រឹងសហគមន៍ជនជាតិដើមភាគតិច និងការអភិវឌ្ឍន៍ជីវភាពតាមរយៈការសន្សំ ធនាគារស្រូវ និងការអភិវឌ្ឍន៍កសិកម្មនៅក្នុងសហគមន៍គោលដៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ពោធិ៍សាត់ កំពត កំពង់ស្ពឺ និងកំពង់ឆ្នាំង