អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ ជាអង្គការក្នុងស្រុកមិនស្វែងរកប្រាក់ចំណេញមានគោលបំណងលើកម្ពស់សម្លេងជនដែលងាយរងគ្រោះ សិទ្ធិជាមួលដ្ឋាន តាមរយៈការអភិវឌ្ឍសមត្ថភាពគាំទ្រប្រព័ន្ធផ្សព្វផ្សាយសហគមន៍លើគម្រោងសិទ្ធិជាមូលដ្ឋាន ។ អង្គការយើងខ្ញុំត្រូវការជ្រើសរើសគ្រូបង្រៀនភាសាខ្មែរ ចំនួន ០១ នាក់ នៅខេត្តពោធិ៍សាត់ រយៈពេល ៦ ខែ ដែលមានការទទួលខុសត្រូវ និង លក្ខណៈសម្បត្តិ ដូចខាងក្រោម៖
គ្រូបង្រៀនភាសារខ្មែរដល់បុគ្គលិគជនជាតិបង់ក្លាដេសចំនួន(០១នាក់)ប្រចាំខេត្តពោធិ៍សាត់
ការទទួលខុសត្រូវ
- រៀបចំកាលវិភាគច្បាស់លាស់ក្នុងការបង្រៀន
- រៀបចំកិច្ចតែងការបង្រៀនប្រចាំថ្ងៃ
- រៀបចំកម្មវិធី និងផែនការបង្រៀនប្រចាំថ្ងៃ
- បកប្រែពីភាសាខ្មែរទៅអង់គ្លេស និងពីអង់គ្លេសទៅខ្មែរ
- មានឯកសារគ្រប់គ្រាន់សម្រាប់ការបង្រៀន
- បង្រៀនក្នុងមួយថ្ងៃ ១:៣០ នាទី ទៅ ២:០០ ម៉ោង
ជំនាញ/លក្ខណៈសម្បត្តិ:
- មានចំណេះដឹងប្រើប្រាស់ភាសាអង់គ្លេសបានល្អដូចជា និយាយបានល្អ សរសេរបានល្អ ស្តាប់បានល្អ (ព្រោះត្រូវទំនាក់ទំនងជាមួយសិស្សជាភាសាអង់គ្លេស)
- មានបទពិសោធន៍ក្នុងការបង្រៀនយ៉ាងហោច១ឆ្នាំឡើងទៅ
- មានការទំនាក់ទំនងល្អ និង រួសរាយរាក់ទាក់
- មានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយសិស្ស
- មានឆន្ទៈខ្ពស់ក្នុងការធ្វើការ និង ទទួលខុសត្រូវខ្ពស់លើការងារ
ព័ត៌មានសំរាប់ការដាក់ពាក្យ
- បេក្ខជន ឬ បេក្ខនារីមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប មកកាន់ការិយាល័យ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ ដូចខាងក្រោមនេះ ៖
- ការិយាល័យខេត្តពោធិ៍សាត់អាស័យដ្ឋានៈ ភូមិភូមិកំពង់លើ, ឃុំក្បាលត្រាច, ស្រុកក្រគរ, ខេត្តពោធិ៍សាត់
- ទំនាក់ទំនងៈ លោក អ៊ុច សេរី តាមរយៈលេខទូរស័ព្ទ ០៨៧ ៨៩០ ៣៥៤ ឬ តាមរយៈ Email:adminpursat@bcv-cambodia.org
- ការិយាល័យភ្នំពេញ ផ្ទះលេខ ១៧ អា ផ្លូវ ៤៦៨ សង្កាត់ទូលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ទំនាក់ទំនងៈ០៨៥ ៥១ ៩៦ ៩៩ ឬ ០៩៦ ៤១ ៣២ ៩៩៦ ឬ តាមរយៈE-mail Chanthy@bcv-cambodia.org
- កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៥ ។