អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) សូមអញ្ជើញក្រុមហ៊ុន អ្នកម៉ៅការ សហគ្រាស និងអ្នកផ្គត់ផ្គង់ដែលមានលក្ខ័ណគ្រប់គ្រាន់ និងបទពិសោធន៍ ដើម្បីចូលរួមដេញថ្លៃសម្រាប់ការជីកស្រះទឹកចំនួន ០១កន្លែង ក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំ អន្លង់ថ្ម ស្រុកទឹកផុល ខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងក្រោមការគាំទ្រថវិកា UNDP GEF SGP (កូដគម្រោង: KHM/CBA3/2023/02)។
ព័ត៌មានសំខាន់
- ទីតាំងការងារ: ភូមិងយ ឃុំក្បាលទឹក ស្រុកទឹកផុល ខេត្តកំពង់ឆ្នាំង
- តម្លៃប៉ាន់ស្មានសរុប: 1,949.24 ដុល្លារ (រួម VAT 10% ឬពន្ធកាត់ទុក 15%)
លក្ខ័ណចូលរួមដេញថ្លៃ
អ្នកចូលរួមដេញថ្លៃត្រូវមាន៖
- ប័ណ្ណប៉ាតង់
- វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (បើមាន)
- អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន
- ឯកសារភ្ជាប់ផ្សេងៗ (បើមាន)
វិធីដាក់សំណើ
សូមដាក់ស្នើជាស្រោមបិទជិត ឬតាមអ៊ីមែល៖ ការិយាល័យ BCV ផ្ទះលេខ ១៧អា ផ្លូវ ៤៦៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អ៉ីម៉ែល៖ chanthy@bcv-cambodia.org លេខទូរសព្ទ: 089 88 56 25
កាលវិភាគសំខាន់ៗ
- ចាប់ផ្ដើមទទួលឯកសារ៖ ១៥ មករា ២០២៦
- បញ្ចប់ទទួលឯកសារ៖ ៣០ មករា ២០២៦ (៥:៣០ ល្ងាច)
- បើកសំណើ៖ ០៣ កុម្ភៈ ២០២៦ (១០:៣០ ព្រឹក) តាម Zoom ឬផ្ទាល់
- សុពលភាពសំណើ៖ ៣០ ថ្ងៃ
ឯកសារស្វែងយល់បន្ថែម ការចូលរួមដេញថ្លៃការជីកស្រះទឹក តំណភ្ជាប់ទីនេះ [Click Link here]
