កម្មវិធីចងក្រងសហគមន៍

កម្មវិធីចងក្រងសហគមន៍ជាកម្មវិធីចម្បងមួយក្នុងកម្មវិធីស្នូលរបស់អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ហៅកាត់ថា បីស៊ីវី កម្មវិធីគឺផ្ដោតទៅលើការគាំទ្រទៅដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់សហគមន៍ជាពិសេសបងប្អុនជនជាតិដើមភាគតិចដែលងាយរងគ្រោះបំផុត ។ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍នឹងគាំទ្រដល់ការអភិវឌ្ឍជំនាញ រៀបចំសហគមន៍ក្នុងបណ្ដាលសហគមន៍ ដោយប្រើប្រាស់វិធីសាស្រ្ដដែលពង្រឹងភាពជាម្ចាស់ការដល់បណ្ដាសហគមន៍ ដើម្បីចូលរួមក្នុងដំណើរការអភិឌ្ឍក្នុងសហគមន៍មូលដ្ឋាន ។ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍នឹងផ្ដល់ការបណ្ដុះបណ្ដាលទៅដល់បណ្ដាសហគមន៍នានាដើម្បីជួយពួកគាត់ក្នុងការរៀបចំផែនការ ផ្លាស់ប្ដូវបទពិសោធន៍ពីសហគមន៍មួយទៅសហគមន៍មួយ គាំទ្រដល់វបណ្ដាសហគមន៍រៀនសូត្រពីគ្នាទៅវិញទៅមកនិងចែករំលែកនូវការអនុវត្តល្អៗផងដែរ ។