សហគមន៍ព្រៃធំអន្លង់ថ្ម ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៦ ក្រោមគម្រោង “បង្កើនជីវភាពរស់នៅរបស់សហគមន៍ តាមរយៈអេកូទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ” របស់អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ បានទទួលការគាំទ្រពីគម្រោង GEF Small Grants Programme ចាប់តាំងពីឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំក្នុងតំបន់។
លោក ស្វាយ ណឹម អាយុ៥២ឆ្នាំ ប្រធានគណៈកម្មការសហគមន៍ដែលកាន់តំណែងតាំងពីឆ្នាំ២០០៥ ធ្លាប់ជួបប្រទះការលំបាកខាងជំនាញគ្រប់គ្រង ការសរសេររបាយការណ៍ និងការធ្វើផែនការសកម្មភាព។ ក្រោយចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាផ្សេងៗក្រោមគម្រោង GEF លោកបានឃើញការរីកចម្រើនយ៉ាងច្បាស់ទាំងផ្នែកភាពជាអ្នកដឹកនាំ ការគ្រប់គ្រងក្រុម និងសមត្ថភាពសរសេររបាយការណ៍ ដែលនាំឱ្យសហគមន៍អាចអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដូចជាការបង្កើតក្រុមសន្សំប្រាក់ ការស្ថាបនាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរ ការតាមដានគ្រប់គ្រងធនធានព្រៃឈើ និងការលើកកម្ពស់សន្តិសុខអាហារកសិកម្មប្រកបដោយចីរភាព។ សម្រាប់ដំណាក់កាលបន្ទាប់ សហគមន៍មានផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងអភិវឌ្ឍផលិតកម្មកសិកម្មបន្ថែម ដោយសង្ឃឹមថានឹងទទួលបានការគាំទ្របន្តពីអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ ទាំងផ្នែកធនធានមនុស្ស ថវិកា និងបច្ចេកទេស។
បើកទទួលយកឯកសារពេញ [Document]
