សហគមន៍អេកូទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ – អាជ្ញាធរមូលដ្ឋាន

លោក ជួន សំអាត អាយុ៥០ឆ្នាំ ជំទប់ទី១ ឃុំកាលឹក ស្រុកទឹកឈូ ខេត្តកំពង់ឆ្នាំង ដែលជាអាជ្ញាធរមូលដ្ឋានសកម្មក្នុងការគាំទ្រសហគមន៍ព្រៃធំអន្លង់ថ្ម បានឲ្យដឹងថា មុនពេលអនុវត្តគម្រោង GEF Small Grants Programme សហគមន៍មានសក្តានុពលធនធានធម្មជាតិច្រើន ប៉ុន្តែសមត្ថភាពគណៈកម្មការនៅមានកម្រិត និងខ្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដូចជាមិនមានបន្ទប់ទឹក កន្លែងបោះតង់ និងទីភ្ញៀវមិនច្បាស់លាស់។

ក្រោយសហគមន៍ទទួលបានការគាំទ្រពីគម្រោង GEF ក្នុងឆ្នាំ២០២៤ លោកជំទប់ទី១បានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មការ ដូចជាការរៀបចំប្រជុំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ ការគាំទ្របង្កើតក្រុមសន្សំប្រាក់ ការរៀបចំផែនការសកម្មភាព ក៏ដូចជាការសហការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់ និងការដាក់អន្ទាក់សត្វ។

លទ្ធផលបានឃើញយ៉ាងច្បាស់ គឺបទល្មើសព្រៃឈើមានការថយចុះ ព្រៃឈើកើតឡើងវិញ ភ្ញៀវទេសចរកើនឡើងពីប្រមាណ១០%ដល់៥០% ព្រមទាំងប្រជាពលរដ្ឋមានលទ្ធភាពរកចំណូលបន្ថែមតាមរយៈកសិកម្ម និងចិញ្ចឹមសត្វ។ លោកជំទប់ទី១បានប្តេជ្ញាបន្តគាំទ្រកសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងជួយពង្រីកក្រុមសន្សំប្រាក់ ព្រមទាំងស្នើសុំឲ្យអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ និងគម្រោង GEF បន្តការគាំទ្រដល់សហគមន៍ព្រៃធំអន្លង់ថ្ម និងសហគមន៍ជិតខាងទាំង៤ក្នុងឃុំ រហូតដល់អាចដំណើរការដោយខ្លួនឯងបានប្រកបដោយចីរភាព។

បើកទទួលយកឯកសារពេញ [Document]