អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) កំពុងស្វែងរកក្រុមហ៊ុន ឬអ្នកផលិតវីដេអូក្នុងស្រុកដែលមានបទពិសោធន៍ ដើម្បីផលិតវីដេអូឯកសារអំពីបទពិសោធន៍ល្អៗ និងមេរៀនដែលទទួលបានពីការអនុវត្តគម្រោង ។
ព័ត៌មានសង្ខេបនៃគម្រោង
- ឈ្មោះគម្រោង៖ បង្កើនជីវភាពរបស់សហគមន៍ តាមរយៈអេកូទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ ។
- លេខកូដគម្រោង៖ KHM/CBA3/2023/02 ។
- ទីតាំងគម្រោង៖ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ភូមិជីពូក និងភូមិងយ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
- ក្រុមគោលដៅ៖ សមាជិកសហគមន៍ចំនួន ១៨៨ គ្រួសារ (ស្មើនឹង ៦២៥ នាក់) និងគណៈកម្មការសហគមន៍ ។
វិសាលភាពការងារ
អ្នកផ្តល់សេវាដែលត្រូវបានជ្រើសរើសត្រូវផលិត វីដេអូចំនួន ០១ (រយៈពេលមិនលើសពី ១០ នាទី) ដែលផ្តោតលើភាពជោគជ័យរបស់គម្រោង ។ ភារកិច្ចចម្បងៗមានដូចជា៖
- រៀបចំសេចក្ដីព្រាងសាច់រឿង (Script) ឬ Storyboard ជាភាសាខ្មែរ និងអង់គ្លេស ។
- ចុះសម្ភាសន៍ប្រធានសហគមន៍ ក្រុមស្ត្រី ភ្ញៀវទេសចរ អាជ្ញាធរស្រុក និងស្ថាប័នអនុវត្តគម្រោង ។
- ថតសកម្មភាពជាក់ស្តែងដូចជា បច្ចេកទេសដាំដំណាំធន់នឹងអាកាសធាតុ ក្រុមសន្សំប្រាក់ និងហេដ្ឋារចនាសម្ព័ន្ធអេកូទេសចរណ៍ ។
- ចងក្រងសកម្មភាពអភិរក្សធនធានធម្មជាតិ ការល្បាតព្រៃ និងការបណ្តុះកូនឈើ ។
កញ្ចប់ថវិកា និងលក្ខខណ្ឌជ្រើសរើស
- តម្លៃប៉ាន់ស្មាន៖ ១,០០០ ដុល្លារ (រួមបញ្ចូលទាំងពន្ធ VAT ១០% ឬពន្ធកាត់ទុក ១៥%) ។
- លក្ខណៈសម្បត្តិ៖ ក្រុមហ៊ុន ឬអ្នកផលិតវីដេអូឯករាជ្យ (ជានីតិបុគ្គល ឬរូបវន្តបុគ្គល) ។
កាលបរិច្ឆេទសំខាន់ៗ
- ចាប់ផ្តើមទទួលពាក្យ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦
- កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ (ម៉ោង ៥៖៣០ ល្ងាច)
- កាលបរិច្ឆេទសម្ភាសន៍៖ ថ្ងៃទី ០៤ និង០៥ ខែកុម្ភៈ ឆ្នាំ២០២៦
- ការប្រជុំសម្រេចជ្រើសរើស៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោង ១០ៈ៣០ ព្រឹក)
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតចំណាប់អារម្មណ៍ គម្រោងសង្ខេបនៃការផលិត ប្រវត្តិរូប (CV) និងស្នាដៃវីដេអូដែលធ្លាប់ផលិតកន្លងមក ។
ទីកន្លែងទទួលពាក្យ៖
- ស្នាក់ការអង្គការ BCV ផ្ទះលេខ ១៧អា ផ្លូវ ៤៦៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
- អ៊ីម៉ែល៖ chanthy@bcv-cambodia.org ។
- លេខទូរស័ព្ទ៖ ០៨៩ ៨៨ ៥៦ ២៥ ។
ឯកសារភ្ជាប់ជូន
សេចក្ដីប្រកាសជ្រើសរើសក្រុមហ៊ុនផលិតវីដេអូ
