សេចក្តីជូនដំណឹងដេញថ្លៃ ជីកស្រះទឹក

អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) សូមអញ្ជើញក្រុមហ៊ុន អ្នកម៉ៅការ សហគ្រាស និងអ្នកផ្គត់ផ្គង់ដែលមានលក្ខ័ណគ្រប់គ្រាន់ និងបទពិសោធន៍ ដើម្បីចូលរួមដេញថ្លៃសម្រាប់ការជីកស្រះទឹកចំនួន ០១កន្លែង ក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំ អន្លង់ថ្ម ស្រុកទឹកផុល ខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងក្រោមការគាំទ្រថវិកា UNDP GEF SGP (កូដគម្រោង: KHM/CBA3/2023/02)។

ព័ត៌មានសំខាន់

  • ទីតាំងការងារ: ភូមិងយ ឃុំក្បាលទឹក ស្រុកទឹកផុល ខេត្តកំពង់ឆ្នាំង
  • តម្លៃប៉ាន់ស្មានសរុប: 1,949.24 ដុល្លារ (រួម VAT 10% ឬពន្ធកាត់ទុក 15%)

លក្ខ័ណចូលរួមដេញថ្លៃ

អ្នកចូលរួមដេញថ្លៃត្រូវមាន៖

  • ប័ណ្ណប៉ាតង់
  • វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (បើមាន)
  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន
  • ឯកសារភ្ជាប់ផ្សេងៗ (បើមាន)

វិធីដាក់សំណើ

សូមដាក់ស្នើជាស្រោមបិទជិត ឬតាមអ៊ីមែល៖ ការិយាល័យ BCV ផ្ទះលេខ ១៧អា ផ្លូវ ៤៦៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អ៉ីម៉ែល៖ chanthy@bcv-cambodia.org លេខទូរសព្ទ: 089 88 56 25

កាលវិភាគសំខាន់ៗ

  • ចាប់ផ្ដើមទទួលឯកសារ៖ ១៥ មករា ២០២៦
  • បញ្ចប់ទទួលឯកសារ៖ ៣០ មករា ២០២៦ (៥:៣០ ល្ងាច)
  • បើកសំណើ៖ ០៣ កុម្ភៈ ២០២៦ (១០:៣០ ព្រឹក) តាម Zoom ឬផ្ទាល់
  • សុពលភាពសំណើ៖ ៣០ ថ្ងៃ

ឯកសារស្វែងយល់បន្ថែម ការចូលរួមដេញថ្លៃការជីកស្រះទឹក តំណភ្ជាប់ទីនេះ [Click Link here]