អង្គការអភវិឌ្ឍន៍សំលេងសហគមន៍គឺជាអង្គការក្រៅរាជរដ្ឋាភិបាលដែលមិនស្វែងរកប្រាក់ចំនូលមានគោលបំណងពង្រឹងសមត្ថភាពលើការចក្រងសហគមន៍និងប្រព័ន្ធផ្សព្វផ្សាយសហគមន៍ដើម្បីគណនេយ្យភាពសង្គម តម្លាភានិងយុត្តិធម៌។ បច្ចុប្បន្នអង្គការអភិវឌ្ឍន៍សំលេងសហគមន៍កំពុងជ្រើសរើសបុគ្គលិកដែលមានសក្ដានុពលឱ្យចូលបម្រើការងារក្នុងតួនាទី អ្នកសម្របសម្រួលគម្រោងប្រចាំខេត្តកំពត ។
តួនាទី ៖ អ្នកសម្របសម្រួលប្រចាំខេត្តកំពត
ការទទួលខុសត្រូវ ៖
១. រៀបចំវគ្គបណ្ដុះបណ្ដាលនិងសិក្ខាមសាលាសម្រាប់សហគមន៍គោលដៅ ។
២. សម្របសម្រួលវេទិការសាធារណៈ កិច្ចប្រជុំ និងកម្មវិធីជជែកពិភាក្សា ដើម្បីប្រាកដថាអាជ្ញាធរមូលដ្ឋានបានទទួលព័ត៌មានអំពីកង្វល់របស់ប្រជាសហគមន៍ ។
៣. ផលិតករណីសិក្សានិងផ្ដល់ប្រឹក្សាដល់សហគមន៍ ។
៤. សហការជាមួយក្រុមការងារប្រព័ន្ធផ្សព្វផ្សាយដើម្បីផលិតកម្មវិធីវិទ្យុសហគមន៍ អ្នកសារព័ត៌មានសហគម៍និងក្រុមផលិតកម្មវិធីវិទ្យុ ។
៥. តំណាងអង្គការក្នុងការធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ។
៦. វិភាគប្រសិទ្ធភាពការងាររបស់ស្ថាប័នក្នុងសហគមន៍គោលដៅ ។
៧. រៀបចំទស្សនៈកិច្ចសិក្សាទៅខេត្តផ្សេងៗ រួមទាំងធ្វើការវាយតម្លៃសហគមន៍គោលដៅ ។
៨. ផ្ដល់មតិយោបល់ត្រលប់លើសកម្មភាពនិងកម្មវិធីរបស់ស្ថាប័ន ។
៩. ចែករំលែកព័ត៌មាននិងបទពិសោធន៍របស់ស្ថាប័នជាមួយដៃគូរពាក់ព័ន្ធ ។
១០. ចូលរួមធ្វើផែនការប្រចាំខែ ប្រចាំត្រីមាសនិងកាលវិភាគសម្រាប់អនុវត្តសកម្មភាពក្នុងសហគមន័គោលដៅ ។
១១. ផលិតរបាយការណ៍និងបញ្ចូលមកក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងនាយិការប្រតិបត្ត ។
១២. ចូលរួមការប្រជុំប្រចាំខែរបស់ស្ថាប័ននៅភ្នំពេញ ។
តម្រូវការការងារ ៖
១. បញ្វប់ការសិក្សាផ្នែកគ្រប់គ្រងបរិស្ថាន ឫជំនាញដែលពាក់ព័ន្ធនិងមានបទពិសោធន៍ធ្វើការជាមួយអង្គការក្រៅរាជរដ្ឋាភិបាល ។
២. មានបទពិសោធន៍ក្នុងការងារកសាងសន្ដិភាពនិងដោះស្រាយជម្លោះ ។
៣. យល់ដឹងពីការអនុវត្តការអភិវឌ្ឍន៍សហគមន៍ ។
៤. អាចចុះធ្វើការងារនៅតាមសហគមន៍គោលដៅបាន ។
៥. មានចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយសហគមន៍ ។
៦. មានចំណេះដឹងផ្នែកភាសាអង់គ្លេសលល្អ ទាំងភាសានិយាយនិងសរសេរ ។
៧. មានអាកប្បកិរិយាល្អ និងអាចរៀនទទួលយកមតិយោបល់ពីថ្នាក់លើ ។
៨. ចេះប្រាស្រ័យទាក់ទងល្អ និងចេះធ្វើការងារជាក្រុម ។
៩. ជំនាញរៀបចំផែនការ ការគ្រប់គ្រង និងជំនាញកុំព្យូទ័រ ។
កាលបរិច្ឆេផុតកំណត់ទទួលពាក្យ : ថ្ងៃទី ៣១ ឧសភា ២០២៤ ម៉ោង ៥៖០០ រសៀល
បេក្ខជនដែលមានចំណាប់អារម្មណ៏ត្រូវបានអញ្ជើញឱ្យផ្ញើ CV និង Cover Letter មកកាន់អាស័យដ្ឋានអ៊ីម៉ែលដែលមាននៅក្នុងពត៌មានលំអិតទំនាក់ទំនងលោកស្រី ជ័យ ចន្ធី តាមរយៈអ៉ីម៉ែល ៖ chanthy@bcv-cambodia.org
អសយដ្ខាន ៖ ផ្ទះលេខ ១៧អា ផ្លូវ ៤៦៧ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទំនាក់ទំនងលេខទូរស័ព្ទ ៖ 085 51 96 99/096 41 32 996