ករណីសិក្សា ((សមត្ថភាពខ្ញុំប្ដូរយកតួនាទីល្អ))
ព្រោះតែក្ដីស្រលាញ់ការងារសង្គមនិងចង់ជួយសង្គមអោយមានការរីកចំរើនហើយក៏ចង់បង្វឹកសមត្ថភាពខ្លួនឯងអោយមានភាពក្លាហានផង លោកជីវ ហេត បច្ចប្បន្នមានតួនាទី ជាសន្តិកររបស់អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ ព្រមទាំងមានតួនាទីជាអនុភូមិតាំងស្យា ឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំង លោកបាន ប្រឡូកចូលការងារសហគមន៍ក្នុងឆ្នាំ២០១៦ជាមួយគម្រោងរបស់អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍(BCV) ដែលមានតួនាទីសន្តិករ ក្រោយពេលលោកបានប្រឡូកជាមួយអង្គការBCVលោកបានទទួលបាននូវវគ្គបណ្ដុះបណ្ដាលពង្រឹងសត្ថភាពជាច្រើនដួចជាវគ្គ ច្បាប់ភូមិបាល អប់រំសន្តិភាព យេនឌ័រ ធនធានធម្មជាតិនិងបម្រែបម្រួលអាកាសធាតុ ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងមានវគ្គផ្សេងទៀតដែលមិនបានរៀបរាប់អស់ បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលទាំងអស់នេះមកមិនបង្អង់យូលោក ក៏យកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងភូមិអោយបានយល់ដឹងដួចរូបគាត់ផងដែរ និងចុះអនុវត្តផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋានដោយមានការអញ្ជើញគាត់អោយចូលរួមដោះស្រាយទំនាស់បាន ជាច្រើនករណី មានដួចជាករណី ជម្លោះព្រំប្រទល់ដី ជម្លោះក្នុងគ្រួសារ ជាដើម ។
(ក្រោយពេលដែលឃើញសកម្មភាពរបស់ខ្ញុំ ដែលបានជួយដោះស្រាយទំនាស់បានជាច្រើនករណី និងឃើញពីភាពសកម្មរបស់ខ្ញុំក្នុងការងារសហគមន៍ផង ទើបនៅថ្ងៃទី៥សីហា២០២២ក្រុមប្រឹក្សាឃុំបានសម្រេចតែងតាំងខ្ញុំជាអនុភូមិតាំងស្យាតែម្ដង បើទោះបីជាខ្ញុំមានតួនាជាអនុភូមិហើយក្ដីក៏ខ្ញុំនៅតែបន្តការងារនៅក្នុងក្រុមសន្តិករដដែលហើយនៅតែបន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរហូតទាំងអស់នេះជាលទ្ធផលមួយសម្រាប់ខ្ញុំដែលខ្ញុំលះបង់ពេលវេលានិងការតាំងចិត្តចូលរួមក្នុងកិច្ចការងារសហគមន៍ទោះមិនថវិការក៏ដោយ)
ជាការលើកឡើងខាងលើលោកក៏សូមថ្លែងអំណរគុណដល់អង្គការBCVដែលបានជួយចែករំលែកនូវគំនិតល្អៗអោយរូបគាត់ព្រមទាំងប្រជាពលរដ្ឋនៅក្នុងសហគមន៍គាត់មានការផ្លាស់ប្ដូរផ្នត់គំនិតហើយទទួលបានមេរៀនល្អៗជាពិសេសសម្រាប់ខ្លួនគាត់ផ្ទាល់អាចអោយគាត់ផ្លាស់ប្ដូរពីប្រជាពលរដ្ឋធម្មតាបានក្លាយជាអនុភូមិមួយរូបដែលគេស្គាល់ច្រើន លោកនិងនៅតែបន្តការងារទោះជាអង្គការBCVបានដាច់ឬបញ្ចប់គម្រោងនៅពេលខាងមុខក្ដីព្រោះវាជាសមទ្ធផលមួយដែលគួរអោយចងចាំ។