គណកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

គណកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

គណកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទំនាស់គឺជាបញ្ហាមួយដែលសង្គមទូទៅមិនចង់ជួបហើយក៏ជាកត្តាដែលជម្រុញអោយសង្គមជាតិទាំងអស់មិនអាចរីកចំរើនបាន វាអាចរីករាលដាលពីតូចទៅធំបាន សម្រាប់នៅតាមសហគមន៍មូលដ្ឋានវិញតែងតែមានជាហូហែមានគ្រប់ទម្រង់​  ដែលអាជ្ញាធរមូលដ្ឋានត្រូវមានកាតព្វកិច្ចក្នុងការដោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់ផងដែរ ព្រោះទំនាស់ទាំងនេះជាឬសគល់ដែលធ្វើអោយបាត់បង់សាមគ្គីគ្នារវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋបាន ។   មានតួនាទីជាជំទប់ទី១ក្រុមប្រឹក្សាឃុំ លោក យិនសារីម ក៏ជាគណកម្មការដោះស្រាយវិវាទថ្នាក់ឃុំក្រៅប្រព័ន្ធតុលាការប្រចាំឃុំជៀបយ៉ាងសកម្មមួយរូប បានលើកពីការចូលរួមដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសារៈប្រយោជន៍នៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ចំពោះទំនាស់នៅក្នុងឃុំជៀបកាលពីមុនគឺមានទំនាស់ភាគច្រើនគឺទំនាស់ព្រំប្រទល់ដីនិងទំនាស់ក្នុងគ្រួសារ​ដែលគណកម្មការដោះស្រាយទំនាស់ថ្នាក់ឃុំចុះទៅសម្រសម្រួល   

( សម្រាប់នៅក្នុងឃុំជៀបយើងទំនាស់ដែលភាគច្រើនកើតមានគឺទំនាស់ព្រំប្រទល់ និងទំនាស់ក្នុងគ្រួសារដែលកើតឡើងក្នុងឃុំ ហើយការចូលរួមដោះស្រាយទំនាស់ សម្រាប់ដោះស្រាយរបស់គណកម្មការគឺមានការចុះទៅសម្របសម្រួលជាមួយពួកគាត់នៅកន្លែងនិងនៅសាលាឃុំផ្ទាល់ភាគច្រើនគឺទទួលបានជោគជ័យ ចំពោះបញ្ហាដែលកើតមានឡើង មុននឹងយើងយកមកដោះស្រាយគឺគណកម្មាធិការត្រូវចុះទៅសិក្សាពីបញ្ហានិងជាមុនសិនទើបយើងយកមកដោះស្រាយដើម្បីទទួលបានពត៌មានគ្រប់ជ្រុងជ្រោយ ចំណែកសមាសភាពដែលយើងមាន គឺវាមានភាពងាយស្រួលជាងមុនដោយសារយើងមានគណកម្មាធិកាដោះស្រាយវិវាទតាមភូមិមានស្រាប់ដួចជាក់ស្ដែងយើងបានបញ្ចូលក្រុមសន្តិកចូលជាគណកម្មាធិការដោះស្រាយវិវាទជាមួយឃុំដែរហើយយើងមានមេភូមិអនុភូមិនៅតាមភូមិដែលជាផ្នែកមួយអោយយើងមានភាពងាយស្រួលជាងមុន ពេលខ្លះបញ្ហាខ្លះមិនអាចមកដល់ឃុំក៏មានដែរដោយសារពួកគាត់នៅតាមភូមិអាចសម្របសម្រួលបានបញ្ចប់ត្រឹមពួកគាត់តែម្ដង កន្លងមកខ្ញុំផ្សព្វផ្សាយនិងចែករំលែកពីសារៈប្រយោជន៍នៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការទៅប្រជាពលរដ្តាមរយៈកិច្ចប្រជុំផ្សេងៗជាពិសេសបានផ្សព្វផ្សាយតាមរយៈផេកវិទ្យុសម្លេងសហគមន៍ឃុំអញ្ចាញរូងដែលជាវាគ្មិនក្នុងកម្មវិធី)

ក្នុងចំណោមគណកម្មកាដោះស្រាយវិវាទដែលកើតចេញពីក្រុមសន្តិកក៏អ្នកដែលមានភាពសកម្មមួយរូប​ លោកហៃសំអាតបច្ចប្បន្នមានតួនាទីជាសន្តិករហើយក៏ជាគណកម្មការដោះស្រាយវិវាទថ្នាក់ឃុំដែលបានដាក់បញ្ចូលនិងទទួលស្គាល់ដោយក្រុមប្រឹក្សាឃុំបានបង្ហាញនូវចំណាប់អារម្មណ៍ ពេលដែលលោកប្រចូលជាគណកម្មការដោះស្រាយវិវាទថ្នាក់ឃុំចំពោះសារៈប្រយោជន៍ចំពោះសហគមន៍និងខ្លួនឯង ដួចជា((សម្រាប់ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការមានសារៈប្រយោជន៍ដល់សហគមន៍ខ្ញុំកាត់បន្ថយទំនាស់នៅក្នុងសហគមន៍កាត់បន្ថយពេលវេលាដោយសារប្រជាពលរដ្ឋអាចស្វែងរកការសម្របសម្រួលទំនាស់នៅក្នុងមូលដ្ឋានបានលឿនហើយកន្លងមកខ្ញុំបានចូលរួមដោះស្រាយបានខ្លះៗដែរជាមួយអាជ្ញាធរមូលដ្ឋានពេលដែលបង្កើតគណកម្មការដោះស្រាយនៅក្នុងឃុំដែលមានសមាសភាពក្រុមសន្តិកចូលរួមវាមានងាយស្រួលច្រើនដួចជានៅជិតមូលដ្ឋានសហគមន៍ប្រជាពលរដ្ឋមិនចំណាយថវិកានិងពេលវេលាយូបើចំពោះខ្លួនឯងវិញគឺធ្វើអោយខ្លួនឯងទទួលបានបទពិសោធន៍និងចំនេះដឹងច្រើនពីការចូលរួមដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាកាខ្ញុំបានក្លាយជាគណកម្មការដោះស្រាយទំនាស់ក៏ដោយសារតែទទួលបានការគាំទ្រពីបងប្អួនសន្ដិករយើងនៅក្នុងឃុំជៀបដែលបានបោះឆ្នោត អោយទើបខ្ញុំមានថ្ងៃនេះ)   

បើសង្កេតមើលពីស្ថានភាពនៅក្នុងសហគមន៍មូលដ្ឋាននាពេលបច្ចប្បន្ននេះពេលមានបញ្ហទំនាស់ប្រជាពលរដ្ឋគាត់ទៅរកការដោះស្រាយខាងក្រៅឬរកសេវាដោះស្រាយទំនាស់ក្នុងគណកម្មការដោះស្រាយទំនាស់ឃុំលោក បានបន្តរទៀតថា ( បើខ្ញុំសង្កេតមើលនៅក្នុងសហគមន៍មូលដ្ឋាននាពេលបច្ចប្បន្ន ប្រជាពលរដ្ឋ ដែលមានបញ្ហាភាគច្រើនគឺពួកគាត់ស្វែករកការដោះស្រាយទំនាស់នៅមូលដ្ឋានជាជាងទៅរកសេវានៅតុលាការ ដោយសារពួកគាត់គិតថានៅមូលដ្ឋានមានភាពងាយស្រួលដល់ពួកគាត់ បើទៅខាងក្រៅគាត់ត្រូវចំណាយថវិការនិងខាតពេលវេលា ប៉ុន្ដែរខ្លះក៏បញ្ជូនទៅតុលាការដែរដោយសាររឿងខ្លះវាធំហួសពីសមត្ថភាពរបស់ក្រុមគណកម្មការដោះស្រាយទំនាស់ ដួចករណីព្រម្មទណ្ឌនិងរប្បប្រវេណីជាដើមគឺបញ្ជូនទៅតុលាការជាអ្នកដោះស្រាយ កន្លងមកខ្ញុំបានយកសារៈប្រយោជន៍នៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការតាមរយៈការប្រជុំតាមភូមិ និងប្រាប់បន្តទៅគ្នា ពីប្រញ្ហានេះទៅប្រជាពលរដ្ឋ )  ក្នុងវ័យ៣៨ឆ្នាំ លោក អឿង រ៉េត បច្ចប្បន្នមានតួនាទីជាមេភូមិទ័ពតាឡាត់  ហើយលោកក៏ជា អ្នកសម្របសម្រួលសហគមន៍របស់អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍(BCV)  លោកបានបង្ហាញពីបទពិសោធន៍ ពីការចុះដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅក្នុងមូលដ្ឋានថា ( កន្លងមកយើងបានចូលរួមដោះស្រាយទំនាស់នៅមូលដ្ឋាន​ វិធីសាស្ត្រដែលយើងចុះដោះស្រាយគឺយើង ត្រូវមានទំនាក់ទំងជាមួយអាជ្ញាធរមូលដ្ឋាន ហើយសិក្សាពីបញ្ហាដែលយើងត្រូវដោះស្រាយ រវាងគូភាគីដែលមានបញ្ហានឹង បន្ទាប់មកយើងរៀបចំផែនការសម្រាប់ធ្វើដោះស្រាយរឿងនឹង យើងអាចមានការប្រជុំជាមួយគណកម្មការដោះស្រាយទំនាស់ ជាមុនសិនមុនយើងចុះទៅដោះស្រាយ បើយើងមិនរៀចំផែនការមុនទេយើងនឹងទទួលបានជោគជ័យក្នុងការដោះស្រាយឡើយ ចំពោះការមើលឃើញរបស់ខ្ញុំក៏ដួចជាចំណាប់អារម្មណ៍គឺខ្ញុំក្រុមសន្តិករយើងមានសមត្ថភាពច្រើនជាងមុនក្នុងចុះដោះស្រាយទំនាស់ ពួកគាត់អាចរៀនសូត្របាននិងពីការដោះស្រាយទំនាស់និងអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍គាត់បាន)

ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុង​ ភូមិតានៃឃុំ ជៀប លោក យ៉ាត យ៉ុង ក៏ធ្លាប់ពឹងពាក់ទៅលើក្រុមគណកម្មការដោះស្រាយវិវាទថ្នាក់ឃុំដើម្បីជួយដោះស្រាយរឿងវិវាទរបស់គាត់ករណីបិតផ្លួវចេញចូលក្នុងភូមិតានៃកន្លងមក ដែលោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះគណកម្មការដោះស្រាយវិវាទថ្នាក់ឃុំថា៖

( ខ្ញុំពេញចិត្តចំពោះគណម្មការដោះស្រាយវិវាទដែលបានដោះស្រាយបញ្ហាអោយរូបខ្ញុំកន្លងមក ហើយវាបានផ្ដល់ភាពងាយស្រួលសម្រាប់ខ្ញុំក៏ដួចជាប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ពួកគាត់មិនខាតពេលវេលាច្រើន និងទទួលបានទំនុកចិត្តល្អពីប្រជាពលរដ្ឋ ហើយអោយបាននូវដោះណោះស្រាយមួយដែលអាចទទួលយកបាននិងឈ្នះ ឈ្នះ ទាំងអស់គ្នា))