រឿងរ៉ាវនៃការផ្លាស់ប្តូរ

កសិករចូលរួមថ្នាលពិសោធន៍ពូជស្រូវបានផ្លាស់ប្តូជីវភាពគ្រួសារកសិករក្រីក្រមកមានហូបចុកគ្រប់គ្រាន់

បងស្រីឈីវ ស៊ូមានអាយុ៤០ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ខ្ញុំមានគ្រួសារ និងស្វាមីខ្ញុំឈ្មោះឈុន លីនី អាយុ៤១ឆ្នាំ មុខរបរជាកសិករ មានកូនចំនួន០២នាក់កូនទី០១ឈ្មោះនី ផានិត (ប) អាយុ១១ ឆ្នាំរៀនថ្នាក់ទី៣ កូនទី០២ឈ្មោះនី រ៉ានាថ(ស) អាយុ០៥ឆ្នាំរៀនថ្នាក់មត្តេយ្យ។ ខ្ញុំជាស្រី្តធម្មតាម្នាក់ដែលប្រកបមុខរបរធ្វើស្រែចំការ ដាំបន្លែសម្រាប់លក់ខ្លះ និងហូបក្នុងគ្រួសារ និងក៏មានការ ចិញ្ចឹម

សត្វបែបលក្ខណៈគ្រួសារដូចប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូលផងដែរ។នៅក្នុងឆ្នាំ២០១៩មានអង្គការអភិវឌ្ឍន៍សំលេងសហគមន៍ ហៅកាត់ថា(BCV)បានមានគម្រោងថ្មីមួយឈ្មោះថាកសិករដឹងនាំការសិក្សាស្រាវជ្រាវពិសោធន៍ពូជស្រូវ ហើយបងស្រីក៏បានចូលរួមសកម្មភាពជាមួយគម្រោងនិងកសិករដទៃផ្សេងទៀតផងដែរក្រោយពីបងស្រីទទួលបានវគ្គបណ្តុះបណ្តាលពីការរៀបចំថ្នាលពិសោធន៍ជំនាញបង្កាត់ពូជស្រូវនិងទទួលបានជំនាញការសម្របសម្រួលរួចមកគាត់មានការផ្លាស់ប្តូរនិងការលះបង់ពេលវេលាច្រើនដើម្បីប្រយោជន៍សហគមន៍ទាំងមូល។សំដីពិតរបស់បងស្រី ឈីវ ​ស៊ូ (បងស្រីបាននិយាយរៀបរាប់ថា៖កាលពីមុនខ្ញុំមិនដែលបានចូលរួមជាមួយអង្គការដៃគូផ្សេងៗនោះទេដោយសារកត្តាជីវភាពខ្វះខាតក្នុងគ្រួសារខ្លាំងខ្ញុំហើយនិងប្តីរបស់ខ្ញុំបានទៅជួលស៊ីឈ្នួលក្រុមហ៊ុនចិននៅក្បែរផ្ទះដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងការសិក្សារបស់កូនប្រចាំថ្ងៃ។ដោយសារខ្វះការចូលរួមនេះហើយទើបធ្វើឲ្យខ្ញុំមិនសូវមានភាពសកម្មនៅក្នុងសហគមន៍ និងទទួលបានព័ត៌មានឬចំណេះដឹងថ្មីៗនោះទេ ហើយក៏មិនសូវមានភាពក្លាហានច្រើនផងដែរ។ ក្រោយមកដោយសារតែអង្គការBCVបានបង្រៀនខ្ញុំនិងកសិករផ្សេងៗទៀតពី   ជំនាញសម្របសម្រួលវគ្គគ្រូបង្គោលផ្សព្វផ្សាយបន្ត ការតស៊ូមតិ និងបានចូលរួមសិក្ខាសាលាឬយុទ្ធនាការផ្សេងៗរបស់អង្គការអភិវឌ្ឍនសំឡេងសហគមន៍(BCV)មកនោះបងស្រីមានការយល់ដឹង និងមានភាពសកម្មច្រើនជាពិសេសបានចូលរួមរៀបចំថ្នាលពិសោធន៍ និងការងារបង្កាត់ពូជស្រូវរួចក៏យកចំណេះដឹងនិងបទពិសោធន៍ទៅចែករំលែកផ្សព្វផ្សាយបន្តដល់សហគមន៍និងកសិករថ្មីៗបន្ថែមទៀតនៅក្នុងមូលដ្ថានផងដែរ។ 

ហើយបងស្រីក៏បានលើកឡើងថាគោលបំណងនៃការបង្កើតថ្នាលពិសោធន៍ និងការបង្កាត់ស្រូវគឺដើម្បី៖ កសិករបានទទួលនូវពូជស្រូវថ្មីៗ ដែលមានទិន្នផលច្រើន មានគុណភាពនិងធនទៅនឹងសត្វល្អិត និងជម្ងឺ  ថ្នាលពិសោធដើតួនាទីជាមណ្ឌលរៀនសូត្រ  ក្នុងការផ្លាស់ប្តូរចំណេះដឹង  ការអនុវត្តនូវចំណេះដឹងប្រពៃណី  បទពិសោធន៍​ និងដើម្បីមាននិរន្តរភាពលើពូជធារ បង្កើនការផ្លាស់ប្តូរពូជ និងសាមគ្គីគ្នាក្នុងសហគមន៍ ការធ្វើស្រែចម្រុះពូជស្រូវ ដើម្បីកាត់បន្ថយហានីភ័យដល់ស្រូវទាំងអស់កុំឲ្យបាត់បង់ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាភាពរាំងស្ងួត ឬទឹកជំនន់ដែលបំផ្លាញដល់ពូជស្រូវ។ល។ ហើយខ្លួនឯងចង់បានចំណេះនិងជំនាញបន្ថែមពីការបង្កាត់ស្រូវដើម្បីចែករំលែកដល់កសិករឯទៀត ការជ្រើសរើសពូជស្រូវល្អពីថ្នាលពិសោធន៍ គឺដើម្បីកសិករម្នាក់ៗ បានពិសោធផ្ទាល់នៅតាមស្រែរបស់គេផ្ទាល់។    

ដោយមើលឃើញពីអត្ថប្រយោជន៍នៃការបង្កើតថ្នាលពិសោធន៍ និងការបង្កាត់ពូជស្រូវនេះហើយបងស្រីមានចំណាប់អារម្មណ៍ក៏បានសាកល្បងយកពូជក្នុងថ្នាលពិសោធន៍មកអនុវត្តនផ្ទាល់នៅក្នុងស្រែរបស់ខ្លួន ជាលទ្ធផលបងស្រីបានបានសង្កេតឃើញថាស្រូវដែលយកមកពិតជាល្អធនជាមួយអាកាសធាតុ និងជម្ងឺរផ្សេងៗ និង ទទួលបានទិន្នផលខ្ពស់ហើយខ្ញុំនិងក្រុមគ្រួសារពិតជាមានភាពសប្បាយរីករាយណាស់ដែលធ្វើឲ្យជីវភាពគ្រួសារខ្ញុំមានភាពល្អប្រសើរជាងមុន។

                 ជាចុងក្រោយខ្ញុំសូមអគុណដល់អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ដែលបានបង្ហាត់បង្រៀននិងបានផ្តល់ឪកាសបានចូលរួមក្នុងសកម្មភាពផ្សេងៗដែលពីមុនមិនសូវខ្វល់រឿងការងារសហគមន៍ និងមិនមានភាពក្លាហានតែឥលូវបានក្លាយជាគ្រូបង្គោលនិងមានសមត្ថភាពគៀងគរសហគមន៍ឲ្យចូលរួមអភិវឌ្ឍនក្នុងមូលដ្ឋាន ហើយខ្ញុំសូមជូនពរអោយអង្គការមានការងារនិងជួយអភិវឌ្ឍន៍សហគមន៍របស់ខ្ញុំបន្តទៀត។