សហគមន៍អេកូទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ – ស្ត្រីក្នុងសហគមន៍ព្រៃធំអន្លុងថ្ម

អ្នកស្រី អុច កុសល់ អាយុ៣២ឆ្នាំ សមាជិកគណៈកម្មការសហគមន៍ព្រៃធំអន្លង់ថ្ម និងជាកសិករនៅភូមិងយ ឃុំកាលឹក ស្រុកទឹកឈូ ខេត្តកំពង់ឆ្នាំង បានចូលរួមជាមួយគម្រោង GEF Small Grants Programme ចាប់តាំងពីឆ្នាំ២០២៤។

មុនចូលរួម អ្នកស្រីមិនទាន់មានការយល់ដឹងគ្រប់គ្រាន់អំពីសារៈសំខាន់នៃការអភិរក្សព្រៃឈើ និងបរិស្ថាន ក៏ដូចជាមិនចេះពីរបៀបនៃការសន្សំប្រាក់ជាប្រព័ន្ធ។ ក្រោយចូលរួមវគ្គបណ្តុះបណ្តាលក្រោមគម្រោង GEF ស្តីពីការសម្របខ្លួនអាកាសធាតុ អេកូទេសចរណ៍ បច្ចេកទេសដាំដុះ និងការធ្វើជីធម្មជាតិ អ្នកស្រីបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារព្រៃឈើ ដូចជាការដើរល្បាតព្រៃ ការទប់ស្កាត់ការកាប់ឆ្ការព្រៃ និងការផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ។

លទ្ធផលនៃការចូលរួមនេះ បានធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីមានភាពប្រសើរឡើង តាមរយៈការកាត់បន្ថយចំណាយលើការទិញបន្លែ ការមានទំនុកចិត្តខ្លាំងឡើងក្នុងការចូលរួមសម្រេចចិត្តរបស់សហគមន៍ និងចេះគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារបានប្រសើរជាងមុន តាមរយៈការចូលរួមក្នុងក្រុមសន្សំប្រាក់សហគមន៍។ អ្នកស្រីមានសំណូមពរឱ្យគម្រោង GEF បន្តគាំទ្របច្ចេកទេសគ្រប់គ្រង និងធនធានហិរញ្ញវត្ថុ ដើម្បីជួយឱ្យគណៈកម្មការសហគមន៍អាចដំណើរការដោយខ្លួនឯងបានប្រកបដោយនិរន្តរភាព ក្រោយពេលគម្រោងបញ្ចប់ការគាំទ្រ។

បើកទទួលយកឯកសារពេញ [Document]