ហេតុអ្វីបានជាទឹកសំខាន់សំរាប់កសិកម្ម និងសត្វពាហនៈ
គ្រោះធម្មជាតិនិងការបំរែបំរួលអាកាសធាតុគឺជាបញ្ហាចម្បងនិងកង្វល់របស់ប្រជាពលរដ្ឋជាពិសេសគឺបញ្ហាកង្វះទឹក ប្រើ ប្រាស់ ធ្ងន់ធ្ងនារដូវប្រាំងនៅក្នុងសហគមន៍ឃុំអន្សារចំបក់ ។ ប្រជាជន ចំនួន២,៣៩៧គ្រួសារ ស្មើចំនួន៨៥០នាក់ ស្រី៤១៤នាក់នៅភូមិចំនួន៦ភូមិ មានភូមិសានសរ ខ្សាច់ល្អិត ថ្កោលតូច ថ្កោលធំ អារ៉ងព្រួច និងភូមិក្បាលដំរីស្ថិតក្នុងស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ។ ប្រមាណ៨៥% នៃ២,៣៩៧គ្រួសារ ប្រកបមុខរបធ្វើស្រែវស្សា ដើម្បីចិញ្ចឹមជីវិត។ ការប្រែប្រួលអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំកាន់តែធ្ងន់ធ្ងរឡើងៗ ជាពិសេសនៅឆ្នាំ ២០១៨ ធ្វើអោយប្រជាជនខ្វះទឹក សម្រាប់ស្រោចស្រពលើដំណាំស្រូវ បន្លែ និងសត្វពាហនៈ នៅភូមិចំនួន៦ភូមិខាងលើ។ដោយសារតែមានការលើកឡើងអំពីបញ្ហា កង្វះខាតទឹកប្រើប្រាស់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៩ តំណាងប្រជាពលរដ្ឋ រួមមានអ្នកសម្របសម្រួលក្សេត្របរិស្ថានឃុំ ស្ត្រីទីផ្សារ និងគណៈកម្មការថែទាំទ្វារទឹក គណៈកម្មការជង្រុកស្រូវ និង អង្គការBCV នៅខេត្តពោធិ៍សាត់បានគៀងគ ចូលរួម កិច្ចប្រជុំប្រជុំឃុំប្រចាំខែ ដើម្បីលើកអំពីបញ្ហានេះ និងស្នើសុំអោយមានការស្តារទំនប់មួយ កន្លែង ជាអាងស្តុបទឹក សម្រាប់សង្រ្គោះវដ្តនៃជីវិតស្រូវ បន្លែ និងសត្វពាហនៈ ។ យ៉ាងណាម៉ិញ អាជ្ញាធរមូលដ្ឋានដែលមកពីមន្ទីរស្ថាប័ណ្ណពាក់ពន្ធ័ ដូចជា ប៉ុស្តិ៍រដ្ធបាលឃុំសង្កាត់ មណ្ឌលសុខភាព នាយកសាលា អង្គការ ក្រុមប្រឹក្សាឃុំ មេភូមិ អង្គការ សហគមន៍មិនអាចដោះស្រាយរឿងនេះបានទេដោយសារពុំមានការណែនាំ ឬការសម្រេចពីថ្នាក់ស្រុក ដូចជាអភិបាលស្រុក មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។
នៅដើមឆ្នាំ ២០២២ អង្គការអាក់សិនអេតសហការជាមួយអង្គការដៃគូរួមមានអង្គការ BCV បានរៀបចំ វេទិកា យកធម្មជាតិ(”យុទ្ធនាការយកធម្មជាតិ និងផលិតផលក្នុងស្រុក”) មានការចូលរួមពីវាគ្មិនសំខាន់ៗមានអភិបាលស្រុក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយម។តំណាងកសិករបានលើកឡើងពីបញ្ហាកង្វះទឹក និងសំណើរសុំស្តារទំនប់នេះជាថ្មី ម្តងទៀតនៅក្នុងវេទិកា វគ្គសំនួរ ចម្លើយ។ ក្រោយពីបានស្តាប់បញ្ហានិងសំណើររបស់កសិករ លោក អភិបាលស្រុកក្រគរ បានផ្តល់អនុសាសន៍អោយតំណាងកសិករ យកបញ្ហានិងសំណើរនេះទៅដាក់ក្នុងកិច្ចប្រជុំកសាងផែនការអភិវឌ្ឍន៍ឃុំប្រចាំឆ្នាំ។ នៅខែ កញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីបានដាក់បញ្ហានិងសំណើរនេះហើយ ប្រធាននិងក្រុមប្រឹក្សាឃុំអន្សាចំបក់បានសម្រេចយកថវិកា៣០០លានរៀលដើម្បីស្តារទំនប់នេះដែលមានទទឹង១៥៥ម៉ែត បណ្តោយ១៩០ម៉ែត ជំរៅ ៣,៥ម៉ែត ជំរាល២ម៉ែត ទំហំជាហិចតា ១,៥ហិចតា ។ ជាលទ្ធផលគួជាទីគាប់ចិត្ត ទំនប់នេះត្រូវបានស្តារួចរាល់ជាស្ថាពរនៅខែ មករា ឆ្នាំ ២០២៣និងបានជួយកសិករប្រើប្រាស់បានចំនួន៧១៩គ្រួសារដែលមានកុមារគូសារចំនួន៥៩៩នាក់ (កុមាររី ៣៤៣នាក់) ក្នុងភូមិចំនួន៦ភូមិក្នុងឃុំអន្សារចំបក់ព្រោះពួកគាត់មានស្រែនៅក្បែរទំនប់ និងក្បែរប្រលាយដែលភ្ជាប់ពីទំនប់អង្គុញ ចំណែកកសិករចំនួន១៦៧៨គ្រួសារដែលពុំមានស្រែភ្ជាប់ប្រលាយ ឬទំនប់ ពួកគេបានបូមទឹកពីប្រលាយ ដែរដើម្បីដាក់ស្រែ និង បាននាំគោក្របីមកផឹកទឹកនៅទំនប់នេះ។
ភាពជោគជ័យនេះកើតចេញពីកិច្ចខំប្រឹងប្រែងនិងឆន្ទះមុះមុត របស់ចលនាក្រុមដែលមាន តំណាងគ្រូបង្គោលក្សេត្របរិស្ថានប្រចាំឃុំអន្សារចំបក់តំណាង ក្រុមជង្រុកស្រូវសហគមន៍ តំណាងកសិករក្នុងការសហការណ៍ រៀបចំវេទិកាយកធម្មជាតិ”យុទ្ធនាការយកធម្មជាតិ និងផលិតផលក្នុងស្រុក”ដើម្បីមានឧិកាសបានជួបមន្រ្តីរាជកាដែលអាចបង្ហាញផ្លូវពួកគាត់ក្នុងការដាក់សំណើរ ក៍ដូចជាមានឥទិ្ធពលលើអាជ្ញាធរឃុំក្នុងការទំលាក់ថវិកាស្តារទំនប់សំរាប់ផលប្រយោជន៍កសិករ ។ បន្ថែមពីនេះទៀត នៅក្នុងអង្គវេទិកា គឺមានកិច្ចពិភាក្សារពេញអង្គ ទាក់ទង លទ្ធផល, បញ្ហា, ដំណោះស្រាយ, ជុំវិញប្រធានបទ ទឹក, ដើមទុន,និង ទីផ្សារ ។ មានសមាជិកគ្រូបង្គោលបានចូលរួមរៀនទាក់ទងនិងការរៀបចំយុទ្ធនាការ និងការតស៊ូមតិ បណ្តុះបណ្តាលដោយក្រុមការងារ អង្គការអាក់សិនអេត( AAC) ដែលនៅក្នុងវគ្គនេះ បាន បង្វឹក សិក្ខាកាមចូលរួមទាំងអស់ ចេះវិភាគ ពង្រឹង ពីសទ្ធិ អំណាច ពីចំណុចគន្លឹសក្នុងការធ្វើការតស៊ូមតិ ការបញ្ចេញមតិ យោបល់ ក្នុងទីសាធារណៈ ជាមួយអ្នកមានអំណាច មានតួនាទីក្នុងការសម្រេចចិត្ត ។ ជាពិសេសបានបង្ហាញនិងបង្វឹកអំពីរបៀបនៃការត្រៀម ដោយគិតគ្រប់ចំណុចមាន( ការនិយាយ សង្ខេបខ្លី ចំគោលបំណង ច្បាស់លាស់ ស្តាប់បាន ឯកសារ ភស្តាង ផ្សេង ៗ …..ល.)។ បន្ថែមពីនេះទៀតគឺបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ពីការរៀបចំគោលនយោបាយកសិករ ដោយបណ្តាញពហុវិស័យ ដែលបានពង្រឹងសមសត្ថភាពខ្លាំង ទាក់ទង ច្បាប់ សិទ្ធ អំណាច ការតស៊ូមតិ ដែរ ។ កក្តាទាំងនេះជាជំនួយពិសេសក្នុងការជួយជម្រុញអោយសំលេងលើកឡើងរបស់កសិករមានប្រសិ នភាព ក្នុងការទាមទាស្នើសុំ ទៅកាន់អ្នកមានតួនាទីនិងមានឥតទិពលក្នុងការសម្រេចចិត្ត ។
ខាងក្រោមនេះគឺជាសំដីដកស្រង់ផ្ទាល់របស់ អ្នកមីង ឈុំ គិន គាត់រស់នៅភូមិថ្កោលតូច ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកមីងមានតួនាទីជាគ្រូបង្គោលក្សេត្របរិស្ថានដែលជាជនសកម្មម្នាក់ក្នុងចំណោមជនសកម្មទាំងអស់ ក្នុង
ការ ទាមទារអោយអាជ្ញា ធរឃុំស្តារ ទំនប់នេះ។ គាត់បាននិយាយថា (( ពីមុនមានគ្រោះធម្មជាតិ វាប៉ះពាល់លើប្រជាពល
រដ្ធ គោក្របី វាខ្វះខាតទឹក ហើយប្រជាពលរដ្ធនៅក្នុងសហគមន៍ទិញទឹកយកមកប្រើប្រាស់ ដូចជាបោក ខោ អាវ លាងចានឆ្នាំង ផឹក ដាំបាយធ្វើម្ហូប មុជ អោយសត្វ មាន់ ទា ជ្រូក ផឹកនិងស្រោចបន្លែជី ស្លឹកគ្រៃ ម្ទេស តិចតូច ក្បែរផ្ទះ ។ ទឹកអណ្តូងបុក និងទឹកអណ្តូងខ្នោះ មួយខែអស់ចន្លោះពី៤០០០០ទៅ៥០០០០ ដោយការប្រើប្រាស់សន្សំសំចៃ ។ គាត់បានបន្តទៀតថា “បើខែប្រាំង ខ្ញុំត្រូវយកគោក្របីទៅដាក់នៅបឹងទន្លេសាបដោយចំណាយពេល៨ម៉ោងទើបទៅដល់ ព្រោះមាន ចំណាយប្រហែង ២៥ គីឡូម៉ែតពីភូមិ និង សំរាកនៅពី ៤ខែទៅ៥ខែ ទើបត្រឡប់មកវិញ ។ អ្នកផ្សេងដែលមានគោក្របីគឺយកទៅលែងនៅទីនោះដូចគ្នា។ បន្ទាប់ពីបានស្តាអាងស្តុបទឹកទំនុបអង្គុញរួច ស្រូវវស្សាត្រូវបានសង្រ្គោះក្នុងភូមិទាំង៦ ហើយ ប្រជាពលរដ្ឋនៅក្នុងភូមិខ្ញុំគ្រួសារចំនួន៥ គ្រួសារ ធ្វើស្រូវបាន១ឆ្នាំ២ដង ហើយផលស្រូវពួកគាត់ធ្លាប់១តោន ឥឡូវទទួលបាន២តោន។ នៅថ្ងៃអនាគត់ខ្ញុំចង់ឃើញ ភូមិខ្ញុំមានប្រពន្ធ័ធាសាស្ត្រខ្វាត់ខ្វែងដើម្បីមានទឹកសម្រាប់ប្រជាពលរដ្ធប្រករបខាងផ្នែកកសិកម្មធ្វើស្រែបានទាំងរដូវប្រាំនិងរដូវវស្សា” ។