ខេត្តមណ្ឌលគិរី ៖ ក្រោមការអនុវត្តគម្រោងអេអរស៊ី អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (បីស៊ីវី)​បានសហការជាមួយក្រុមយុវជនជនជាតិដើមភាគតិចពូនងរៀបចំកម្មវិធី «ទិវាអន្ដរជាតិ ជនជាតិដើមភាគតិច» កម្មវិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ នៅក្នុងបរិវេណនៃ សាលាឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ប្រជាជនប្រមាណ ១៧៨នាក់ ក្នុងនោះមានស្រ្ដីចំនួន ៩៦នាក់ និងលោកមេឃុំ លោកមេប៉ុស្ដិ តំណាងចាស់ទុំ ក្រុមយុវជន និងប្រជាពលរដ្ឋទាំង៣ភូមិ ក្នុងឃុំដាក់ដាំ បានចូលរួមក្នុងកម្មវិធីយ៉ាងច្រើនកុះករ ។

នៅក្នងនៅក្នុងឪកាសនោះលោកមេឃុំមានមតិលើកទឹកចិត្តដល់ក្រុមយុវជន ដែលមានសមត្ថភាពក្នុងការរៀបចំកម្មវិធី ជម្រុញអោយយុវជនមានការចូលរួមច្រើនឹងសកម្មភាពសង្គម ជាពិសេសូមអោយយុវជនជំនាន់ថ្មីខិតខំរៀនសូត្រ អោយបានខ្ពង់ខ្ពស់ កុំគួរបោះបង់ចោលការសិក្សា។ ចំណែកលោកមេប៉ុស្តិក៏មានមតិចូលរួមអោយយុវជនទាំងអស់ ចូលរួមសកម្មភាព ភូមិឃុំមានសុវត្ថភាព។ អ្វីដែលកាន់តែពិសេស គឺយុវជន និងតំណាងចាស់ទុំ បានលើកឡើងពី ការលើកកំពស់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចដូចជា សំលៀកបំពាក់ ភាសា ការសែនព្រាន និងប្រពៃណី។ អ្វីដែលកាន់តែពិសេសគឺការលើកឡើងអំពីសេដ្ឋកិច្ចគ្រួសារជាលក្ខណៈប្រពៃណី ជាពិសេសការចិញ្ចឹមជីវិតលើផ្នែកកសិកម្ម និងសំណូមពរអោយអាជ្ញាធរធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានដីសម្រាប់ធ្វើចំការ។

ជាកិច្ចចុងក្រោយនៃទិវាអន្ដរជាតិ គឺមានការសែនព្រេនទៅតាមទំនៀមទំលាប់ប្រពៃណី ការបង្ហាញពីរបាំរបស់ជនជាតិ និង ការហូបអាហារសាមគ្គីរួមគ្នា ។

 

ទិវាអន្ដរជាតិ ជនជាតិដើមភាគតិច

You May Also Like

Leave a Reply

Your email address will not be published. Required fields are marked *