ទិវាអន្ដរជាតិ ជនជាតិដើមភាគតិច

ខេត្តមណ្ឌលគិរី ៖ ក្រោមការអនុវត្តគម្រោងអេអរស៊ី អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (បីស៊ីវី)​បានសហការជាមួយក្រុមយុវជនជនជាតិដើមភាគតិចពូនងរៀបចំកម្មវិធី «ទិវាអន្ដរជាតិ ជនជាតិដើមភាគតិច» កម្មវិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ នៅក្នុងបរិវេណនៃ សាលាឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ប្រជាជនប្រមាណ ១៧៨នាក់ ក្នុងនោះមានស្រ្ដីចំនួន ៩៦នាក់ និងលោកមេឃុំ លោកមេប៉ុស្ដិ តំណាងចាស់ទុំ ក្រុមយុវជន និងប្រជាពលរដ្ឋទាំង៣ភូមិ ក្នុងឃុំដាក់ដាំ បានចូលរួមក្នុងកម្មវិធីយ៉ាងច្រើនកុះករ ។ នៅក្នងនៅក្នុងឪកាសនោះលោកមេឃុំមានមតិលើកទឹកចិត្តដល់ក្រុមយុវជន ដែលមានសមត្ថភាពក្នុងការរៀបចំកម្មវិធី ជម្រុញអោយយុវជនមានការចូលរួមច្រើនឹងសកម្មភាពសង្គម ជាពិសេសូមអោយយុវជនជំនាន់ថ្មីខិតខំរៀនសូត្រ អោយបានខ្ពង់ខ្ពស់ កុំគួរបោះបង់ចោលការសិក្សា។ ចំណែកលោកមេប៉ុស្តិក៏មានមតិចូលរួមអោយយុវជនទាំងអស់ ចូលរួមសកម្មភាព ភូមិឃុំមានសុវត្ថភាព។ អ្វីដែលកាន់តែពិសេស គឺយុវជន

កម្មវិធីជជែកពិភាក្សា « ទីផ្សារនិងបន្លែធម្មជាតិ »

អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២២​ បានរៀបចំកិច្ចប្រជុំជាមួយអ្នកស្ម័គ្រផលិតេព័ត៌មានសហគមន៍ដែលមានអ្នកចូលរួមចំននួ​ ២នាក់ (ស្រី១នាក់) នៅមណ្ឌលអភិវឌ្ឍន៍សេរីភាពស្ដិតនៅក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ ។ ការរៀបចំកិច្ចប្រជុំនេះឡើងគឺដើម្បីប្រជុំពិភាក្សាទៅលើការរៀបចំផែនការក្នុងការរៀបចំកម្មវិធីជជែកពិភាក្សាមួយស្ដីពីប្រធានបទ ទីផ្សាបន្លែធម្មជាតិ ជ្រើសរើសវាគ្មិន ​និងរៀបចំកម្រងសំណួរឱ្យវាគ្មិន ដើម្បីធ្វើការផ្សព្វផ្សាយតាមរយៈ ផេកហ្វេសបុករបស់វិទ្យុសំឡេងអភិវឌ្ឍន៍សេរីៅភាពសហគមន៍ ក្នុងគោលបំណងចែករំលែកចំនេះដឹង បទពិសោធន៍ និងការស្វែងរកទីផ្សារបស់កសិករ ។ ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនេះ យើងបានសម្រេចជ្រើសរើសវាគ្មិនចំនួន ២ទរូបដើម្បីអោយពួកគាត់ចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅកាន់អ្នកស្ដាប់ គឺ លោក សំ ឡន ជាកសិករនៅក្នុងភូមិខ្សាច់ល្អិត និង លោកស្រី ចែម សុភារី ជាកសិករនិងស្រ្ដីស្វែងរកទីផ្សាបន្លែធម្មជាតិ ក្នុងនោះផងដែរយើងក៏បានបង្កើតកម្រងសំណួរបានចំនួន ១៥ សំនួរផងដើម្បីចោទសួរនៅក្នុងកម្មវិធីជជែកពិភាក្សាដែលមានដូចខាងក្រោម

កម្មវិធីជជែកពិភាក្សា « ការបង្កាត់ពូជស្រូវ »

នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២២ ក្រុមការងារផ្នែកបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (បីស៊ីវី) បានបន្ដរៀបចំកិច្ចប្រជុំមួយទៀតស្ដីពីការរៀបចំកម្មវិធីជជែកពិភាក្សាទៅលើប្រធានបទ « ការបង្កាត់ពូជស្រូវ » ដែលមានអ្នកចូលរួមចំនួន ២នាក់ (ស្រី១នាក់) ជាក្រុមវិទ្យុស្ម័គ្រចិត្តផលិត ព័ត៌មានសហគមន៍។ កិច្ចប្រជុំនេះធ្វើឡើងនៅមណ្ឌលអភិវឌ្ឍន៍សេរីភាព (LCD) ដែលស្ថិតនៅក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះឡើងគឺដើម្បីរៀបចំកម្រងសំណួរក៏ដូចជាវគ្មិនសំរាប់រៀបចំកម្មវិធីជជែកពិភាក្សាទៅលើប្រធានបទខាងលើ ។ ជាលទ្ធផលដែលទទួលបានបន្ទាប់ពីប្រជុំពិភាក្សាមួយថ្ងៃពេញ យើងបានបង្កើតកម្រងសំណួរចំនួន ១០ សនួរ ដើម្បីសាកសួរទៅវាគ្មិនក្នុងកម្មវិធីជជែកពិភាក្សា ហើយក៏បានជ្រើសរើសវាគ្មិនសំរាប់កម្មវិធីជជែកពិភាក្សានេះផងដែរគឺ លោកស្រី ស៊ឹម ស្រីង៉ា ជាកសិករដឹកនាំការបង្កាត់ពូជស្រូវ ។ សំណួរទាំងនោះមានដូចខាងក្រោម ៖ ដូចម្ដេចដែលហៅថាការបង្កាត់ពូជស្រូវ ?