ដំណឹងជ្រើសរើសបុគ្គលិក

អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ ជាអង្គការក្នុងស្រុក​​ ធ្វើការជំរុញឲ្យមានសំលេងជនងាយរងគ្រោះ​​​​​​​​​​ និងសិទ្ធិកាន់កាប់ដីធ្លីប្រកបដោយសុវត្ថិភាព ដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សហគមន៍ក្នុងតំបន់គោលដោលដើម្បី អោយពួកគាត់បានយល់ពីសិទ្ធិក្នុងការកាន់កាប់ដីធ្លីប្រកបដោយសុវត្ថិភាព អង្គកាយើងខ្ញុំត្រូវការជ្រើសរើបុគ្គលិក​ ស្មគ្រ័ចិត្តចំនួន១នាក់ ក្នុងតួនាទីអ្នកស្មគ្រ័ចិត្តផែ្នករដ្ឋបាលនិងហិរញ្ញវត្ថុ ចាំនៅខេត្តកំពត់ ​មាន​ដូចខាងក្រាមនេះ ៖​​

.​   អ្នកស្ម័គ្រចិត្តរដ្ឋបាល/រហិរញ្ញវត្ថុ

ការទទួលខុសការងារហិរញ្ញវត្ថុ និង រដ្ឋបាល

  • ជួយសម្រួលកិច្ចការរបស់ជំនួយការដ្ឋបាល/ហិរញ្ញវត្ថុក្នុងការទូទាត់ការចំណាយនានាព្រមទាំងត្រួតពិនិត្យបញ្ជិស្នាមនៃការចំណាយដើម្បីធានាថាត្រឹមត្រូវតាមគោលការណ៍របស់ហិរញ្ញវត្ថុ
  • ជួយសម្រួលមន្ត្រីកម្មវិធីក្នុងកិច្ចការចំណាយនានាតាមការស្នើរសុំរបស់មន្ត្រីកម្មវិធី
  • ការងារផ្សេងៗតាមតម្រូវការស្នើរសុំរបស់អ្នកគ្រប់គ្រង
  • ទំនាក់ទំនងជាមួយបុគ្គលិកនិងភ្នាក់ងារខាងក្រៅផ្សេងទៀត
  • ទទួលភ្ញៀវដែលមកទស្សនៈកិច្ចក្នុងអង្គភាព
  • រៀបចំនិងរក្សាឯកសារអោយមានរៀបរៀនរយ
  • ជួយក្នុងការធ្វើបញ្ជីសារពើភណ្ណ័សម្ភារៈរបស់អង្គការ
  • ជំនួយការក្នុងការរៀបចំរបាយការណ៍ប្រជុំបុគ្គលិកប្រចាំខែ និង ប្រជុំផ្សេងៗ
  • ជួយរៀបចំឯកសារសិក្ខាសិលានិងវគ្គបណ្តុះបណ្តាលផ្សេងៗ
  • ជំនួយការក្នុងការត្រួតពិនិត្យបញ្ជីសម្ភារៈនិងការប្រើប្រាស់សម្ភារៈក្នុងការិយាល័យ

លក្ខណៈសម្បត្តិ

  • មានចំណេះដឹងផ្នែករដ្ឋបាល គណនេយ្យ, ហិរញ្ញវត្តុ និងធនាគារ
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ (Excel and Excel )
  • មានជំនាញក្នុងការទំនាក់ទំនង
  • មានភាពស្មោះត្រង់ និងមានឆន្ទៈក្នុងការងារ
  • មានភាពឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការអភិវឌ្ឍន៍សមត្ថភាព
  • មានភាពស្ទាត់ជំនាញក្នុងការគណនាតួលេខ
  • អាចធ្វើដំណើរចុះតាមតំបន់គោលដៅរបស់អង្គការតាមតម្រូវការជាក់ស្តែង

ព័ត៌មានសម្រាប់ការដាក់ពាក្យ

បេក្ខជន ឬបេក្ខនារីមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប ដោយបញ្ជាក់ពីមុខតំណែង និងទីតាំងការងារ ឲ្យបានច្បាស់លាស់ ​​មកកាន់ការិយាល័យ អង្គការ ​​អភិវឌ្ឍន៍សំលេង​សហគមន៍ ដូចខាងក្រោមនេះ ៖

ការិយាល័យភ្នំពេញ

អាស័យដ្ឋានៈ  #​១៧អា​ ផ្លូវលេខ ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ​

ឬអ៊ីមែលៈ  chanthy@bcv-cambodia.org

ការិយាល័យកំពត

អាស័យដ្ឋានៈភូមិក្រាំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត

តាមរយៈអ៊ីមែលៈsameoun@bcv-cambodia.org,Tel:092 92 206

 

ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ លោកស្រី ជ័យ ចន្ធី

លេខទូរស័ព្ទលេខៈ ០៨៥ ៥១ ៩៦ ៩៩/០៩៦ ៤១ ៣២ ៩៩៦

កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២

អ្នកស្ម័គ្រចិត្តរដ្ឋបាល/រហិរញ្ញវត្ថុ

You May Also Like

Leave a Reply

Your email address will not be published. Required fields are marked *